លោកជំទាវ ម៉ាណ ណាវី អញ្ជើញចែកសម្ភារៈសិក្សាជូនដល់ សិស្សានុសិស្សនៃសាលាមត្តេយ្យវត្តកោះ

នាព្រឹកថ្ងែទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញអមដំណើរលោកជំទាវ ឌិត នីតា ឧត្តមភរិយា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ចែកសម្ភារៈសិក្សាជូនដល់ សិស្សានុសិស្សនៃសាលាមត្តេយ្យវត្តកោះ ស្ថិតនៅសង្កាត់បឹងព្រលិត ខណ្ឌដូនពេញ រាជធានីភ្នំពេញ។